លោក ចូ បៃដិន ៖ សហរដ្ឋអាមេរិក-រុស្ស៊ីមិនចង់បានសង្គ្រាមត្រជាក់ជាថ្មីឡើយ

ស្វីស លោក ចូ បៃដិន និងលោក វ៉្លាឌីមៀ ពូទីន បានព្យាយាមធ្វើអោយភាពតានតឹងទៅជាត្រជាក់នៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-រុស្ស៊ីនៅក្នុងកិច្ចប្រជុំកំពូលលើកដំបូងរបស់មេដឹកនាំទាំងពីរនៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយប្រធានាធិបតីអាមេរិកបាននិយាយថា សមភាគីវិក្រឹមឡាំងរបស់លោកមិនចង់បានសង្គ្រាមត្រជាក់ជាថ្មីឡើយ ។

មេដឹកនាំទាំងពីរបានពិភាក្សាលេចចេញជាវិជ្ជមានប្រកបដោយការប្រុងប្រយ័ត្ន បន្ទាប់ពីបានជជែកគ្នាអស់ពេលជាង៣ម៉ោង ក្នុងនោះមានប្រើពេលអស់២ម៉ោងសម្រាប់កិច្ចពិភាក្សារវាងរដ្ឋមន្រ្តីការបរទេសអាមេរិក និងសមភាគីរុស្ស៊ី ។ លោក ពូទីន បានប្រាប់អ្នកសារព័ត៌មានថា កិច្ចសន្ទនានេះគឺពិតជាពោលពេញការស្ថាបនា ហើយថា ពួកគេ (រដ្ឋមន្រ្តីការបរទេសប្រទេសទាំងពីរ) បានឯកភាពអោយឯកអគ្គរដ្ឋទូតរបស់អាមេរិក-រុស្ស៊ីបន្តមុខតំណែងរបស់ពួកគេ នៅក្នុងកាយវិការនៃការផ្សះផ្សារទំនាក់ទំនងការទូត ។

សម្រាប់លោក បៃដិន វិញ បានហៅកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនៅឯវិមាន Villa La Grange ក្នុងទីក្រុងហ្សឺណែវ នៃប្រទេសស្វីសថា ជា “រឿងល្អ” ហើយថា ប្រទេសមហាអំណាចនុយក្លេអ៊ែរធំជាងគេទាំងពីរមានការទទួលខុសត្រូវតែមួយនៅលើឆាកអន្តរជាតិ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner