ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ជួបពិភាក្សាការងារជាមួយសាកលវិទ្យាធិការនៃសាកលវិទ្យាល័យរ៉ាស្រ្ទីយ៉ារ័កហ្សា នៃសាធារណៈរដ្ឋឥណ្ឌាតាមប្រព័ន្ធអនឡាញ

នារសៀលថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានជួបប្រជុំពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យ បណ្ឌិត Bimal N. Patel សាកលវិទ្យាធិការនៃសាកលវិទ្យាល័យរ៉ាស្ទ្រីយ៉ារ័កហ្សា(RRU) នៃសាធារណរដ្ឋឥណ្ឌា តាមប្រព័ន្ធអនឡាញ។

កិច្ចពិភាក្សាទ្វេភាគីនេះ ទទួលបានលទ្ធផលដូចខាងក្រោម៖
១- ព្រមព្រៀងចុះអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កិច្ចសហការក្នុងការបណ្ដុះបណ្ដាលរវាងភាគីទាំង២។

២- ភាគី RRU បានឯកភាពផ្ដល់ការបណ្ដុះបណ្ដាលលើមុខជំនាញប្រមូលព័ត៌មានសម្ងាត់តាមបែបសិប្បនិម្មិត ជំនាញសន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យា និងជំនាញវិទ្យាសាស្ត្រកោសល្យវិច័យ ដល់និស្សិតនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា។

៣- ភាគី RRU បានផ្ដល់កិច្ចសហការជួយបណ្ដុះបណ្ដាលជំនាញភាសាអង់គ្លេស និងជំនាញបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដល់វិទ្យាស្ថានព័ត៌មានវិទ្យានិងភាសាបរទេស នៃបណ្ឌិត្យសភា។

៤- ឯកភាពគ្នាក្នុងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សាទៅវិញទៅមក៕

គួរបញ្ជាក់ផងដែលថា សាកលវិទ្យាល័យរ៉ាស្ទ្រីយ៉ារ័កហ្សា គឺជាសាកលវិទ្យាល័យមួយដែលបានបង្កើតឡើងដោយសភាជាតិឥណ្ឌា ចំណុះក្រសួងមហាផ្ទៃ ដែលមាននាយករដ្ឋមន្ត្រីជាប្រធានកិត្តិយស និងជាសាកលវិទ្យាល័យដែលមានជំនាញឯកទេសផ្នែកសន្តិសុខជាតិ និងកិច្ចការនគរបាលនាំមុខគេនៅក្នុងសាធារណរដ្ឋឥណ្ឌា៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner