ឈ្លោះគ្នាក្នុងគ្រួសារ បែកជាយកដុំថ្មគប់ទ្វាផ្ទះអ្នកជិតខាងត្រូវសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលព្រែកឯង នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វេីការឃាត់ខ្លួនពាក់ព័ន្ធករណី ធ្វើឲ្យខូចខាតដោយចេតនានូវទ្រព្យសម្បត្តិអ្នកដទៃ (ប្រើដុំថ្មគប់បណ្តាលឲ្យបែកកញ្ចក់ទ្វារផ្ទះ) កាលពីវេលាម៉ោង០២និង៣០នាទី ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២១។នៅចំណុចផ្ទះ លេខ១៦២ ផ្លូវ បេតុង ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វង្ស កុសល ភេទ ប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកអង្គការ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ វី សារ៉ន ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៦៣ ផ្លូវ បេតុង ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

លោកអធិការខណ្ឌច្បារអំពៅ បានឲ្យដឹងទៀតថា ៖ មុនពេលកើតហេតុជនរងគ្រោះកំពុងដេកនៅផ្ទះកើតហេតុ ពេលនោះជនសង្ស័យជាមនុស្សញៀនគ្រឿងញៀនខ្លាំងបានឈ្លោះប្រកែកជាមួយក្រុមគ្រួសារ រួចក៏យកដុំថ្មគប់ទៅលើផ្ទះជនរងគ្រោះនៅក្បែរគ្នាបណ្តាលឲ្យបែកកញ្ចក់ ទ្វារផ្ទះមួយផ្ទាំង បន្ទាប់មកជនរងគ្រោះក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចយើងចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុ តាងដុំថ្ម០១ដុំ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។
ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃស ០២ឆ្នាំ ០៦ខែ ក្នុងឆ្នាំ២០១៨ ពីបទ : ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ខណៈនេះជនសង្ស័យក៏ប្រើប្រាស់គ្រឿងញៀនផងដែរ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner