សម្តេចក្រឡាហោម ស ខេង ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

សម្តេចក្រឡាហោម ស ខេង ថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ក្នុងឱកាស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៨៥ យាងចូល ៨៦ ព្រះវស្សា ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។ ក្នុងសារលិខិតសម្តេចក្រឡាហោម បានសម្តែងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណដ៏ថ្លៃថ្លារបស់ សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទូលព្រះបង្គំសូមក្រាប់អភិវន្ទសម្ដែងនូវគារវកិច្ចចំពោះព្រះរាជហឫទ័យ ទុកដាក់ខ្ពស់របស់ព្រះអង្គ ដែលជានិច្ចកាលតែងថ្វាយនូវកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណមិនខ្លាចនឿយហត់ ក្នុង ព្រះរាជបេសកកម្មបម្រើបុព្វហេតុជាតិមាតុភូមិ ។ ក្នុងស្ថានភាពដែលប្រទេសជាតិកំពុងប្រឈមមុខនឹង ជំងឺកូវីដ-១៩. សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តែងយកព្រះទ័យ និងព្រះរាជតម្រិះគិតគូរ ចំពោះសុខុមាលភាពប្រជារាស្ត្រជាទីស្រលាញ់របស់ព្រះអង្គ ដោយបានប្រោសព្រះរាជទាន និងបរិច្ចាគនូវព្រះរាជទ្រព្យដ៏ សប្បុរសថ្លៃថ្លាជាច្រើនលើក ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងជួយសង្គ្រោះអាយុជីវិតប្រជារាស្ត្រ ព្រមទាំង ដោះស្រាយបញ្ហាប្រឈមនានាដែលបង្កឡើងដោយជំងឺនេះ។

សម្តេចក្រឡាហោម មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទ បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា និងទេវតាឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី សូមតាមបីបាច់ថែរក្សា និងជួយប្រោះព្រំនូវសព្ទសាធុការពរថ្វាយ សម្តេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីព្រះរោគាព្យាធិទាំងឡាយទាំងពួងកុំបីឃ្លៀងឃ្លាតឡើយ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner