ព្រឹត្តិការណ៍ប្រចំាថ្ងៃ ១៧-មិថុនា-២០២១

វគ្គទី១ ព័ត៌មានជាតិ

BH1  រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច អំពីសមាសភាព គណៈកម្មការ អន្តរក្រសួង ដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ១៩ ឯកឧត្តម ម៉ម ប៊ុនហេង ជាប្រធាន ឯកឧត្តម កើត រិទ្ធ អនុប្រធានអចិន្រ្តៃយ៍ ៕ …ឃ្លីប… (អត្ថបទ រូបភាព​ កាត់ត ប៊ុន ហុក + អាន ឃុន ស្រីនុច)

V4    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួម បុណ្យខួបគម្រប់៧ថ្ងៃ លោកជំទាវ ហម អ៊ីម ៕ …ឃ្លីប… (អត្ថបទ​ រូបភាព អាន កាត់ត លោក ហេង វណ្ណា)

CH1  សិង្ហបុរី សម្តែងការសាទរ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ ការចាក់វ៉ាក់សាំង ដល់ប្រជាជន​របស់ខ្លួន ៕ …ឃ្លីប… (អត្ថបទ​ រូបភាព អាន កាត់ត ចាន់ វិចិត្រ្ត)

BH5  ប្រជាពលរដ្ឋ ជាង២សែននាក់ រងផលប៉ះពាល់ នៅក្នុងតំបន់បិទខ្ទប់ និងគ្រួសារដែលមានអ្នកជំងឺកូវីដ-១៩ ទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ៕ …ឃ្លីប… (អត្ថបទ រូបភាព​ អាន កាត់ត ប៊ុន ហុក)

V3    ការព្យាករណ៍ របស់ធនាគារពិភពលោក បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជា កំពុងងើបបន្តិចម្តងៗ ជាមួយនឹងកំណើនជិត៤% ក្នុងឆ្នាំ២០២១ បន្ទាប់ពីរួញទំហំ អស់៣.១ភាគរយ ៕ …ឃ្លីប… (អត្ថបទ​ រូបភាព អាន កាត់ត លោក ហេង វណ្ណា)

B4    អ្នកនាំពាក្យក្រសួងបរិស្ថាន បញ្ជាក់ថា ការបង្វែរជំនួយ របស់ USAID ទៅជួយផ្នែកផ្សេង បង្ហាញថា ក្រសួងបរិស្ថានកម្ពុជា មានភាពរឹងមាំ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងនាមជាម្ចាស់ លើការការពារ និងអភិរក្ស ធនធានធម្មជាតិ ៕ …ឃ្លីប… (អត្ថបទ អាន ឯកឧត្តម អគ្គរង + កាត់ត រូបភាព ប៊ុន ហុក)

B5    រាជរដ្ឋាភិបាល បន្ត​ផ្តល់​ថវិកា ​ជួយ​ដល់​សហគមន៍​នេសាទ​ ចំនួន១៥០​ សហគមន៍​បន្ថែមទៀត ដោយ​ក្នុង១​សហគមន៍ ​ទទួលបាន​ថវិកា ៤លាន​រៀល សម្រាប់​បម្រើ​ការងារ គ្រប់គ្រង​សហ          គមន៍ និង​គ្រប់គ្រង​ធន ធាន​ជលផល ៕ …ឃ្លីប… (អត្ថបទ​ រូបភាព កាត់ត អាន ប៊ុន ហុក)

SB2  អភិបាលរាជធានីភ្នំពេញ ទទួលជំនួយសង្គ្រោះបន្ទាន់ ជាសាច់ប្រាក់ និងស្បៀង ពីទីភ្នាក់ងារ  ស្វីស សម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ នូវទឹកប្រាក់ចំនួន ៨០ម៉ឺនដុល្លារ ៕ …ឃ្លីប… (អត្ថបទ​ រូបភាព អាន កាត់ត លោក ហេង វណ្ណា)

CD1  សហគមន៍ និងជំនាញពាក់ព័ន្ធ សម្តែងក្តីព្រួយបារម្ភ ពីការបាត់បង់សត្វផ្សោត ខណៈសត្វផ្សោតទឹកសាប បានស្លាប់ជាបន្តបន្ទាប់ ៕ …ឃ្លីប… (អត្ថបទ រូបភាព អាន ដេង ម៉ា វិន + កាត់ត ជា សេឌី)

D1    ពលរដ្ឋសំណូមពរ ឱ្យមន្ទីរជំនាញ ជួយជួសជុលផ្លូវ ដែលរងការខូចខាតធ្ងន់ធ្ងរ ដើម្បីសម្រួលដល់ ការធ្វើដំណើរ ៕ …ឃ្លីប… (អត្ថបទ រូបភាព ម៉ុន សំអាន + កាត់ត ជា សេឌី + អាន រ័ត្ម ចរិយា)

LD4  សម្រស់ដ៏ត្រកាល នៃឆ្នេរសមុទ្រ និងជីវិតក្រោមទឹក នៅស្រុកខ្មែរ ៕ …ឃ្លីប… (រូបភាព ផេកហ្វេសប៊ុក)

វគ្គទី២ មាតិការព័ត៌មានសេដ្ឋកិច្ច

១      ប្រជាពលរដ្ឋ នៅសហគមន៍ឆែប ខេត្តព្រះវិហារ កែច្នៃដើមទ្រាំង ដើម្បីរកចំណូលបន្ថែម សម្រាប់​ផ្គត់ផ្គង់គ្រួសារ ៕ …ឃ្លីប…

២     ឥណ្ឌាបើកទទួលភ្ញៀវទេសចរ អោយចូលទស្សនា ប្រាសាទ តាច់ ម៉ាហាល់ ដ៏ល្បីឡើងវិញ ក្នុងគោលបំណង ស្តារសេដ្ឋកិច្ចប្រទេសខ្លួន ៕ …ឃ្លីប…

៣     លោក ប្រាយុទ្ធ ចាន់អូចា ថៃនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញ សម្រាប់ភ្ញៀវទេសចរអន្តរជាតិក្នុងរយៈពេល ១២០ថ្ងៃទៀត ៕ …ឃ្លីប…

វគ្គទី៣ ព័ត៌មានអន្តរជាតិពេលល្ងាច

១      លោក ចូ បៃដិន សហរដ្ឋអាមេរិក-រុស្ស៊ី មិនចង់បានសង្គ្រាម ត្រជាក់ជាថ្មីឡើយ ៕ …ឃ្លីប…

២     ប្រមុខអង្គការសហប្រជាជាតិ អំពាវនាវ គោរពអោយបានពេញលេញ នូវកិច្ចព្រមព្រៀង បទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ៕ …ឃ្លីប…

៣     ប្រទេសជប៉ុន ចាប់ផ្តើមចេញលិខិតឆ្លងដែនវ៉ាក់សាំង នៅក្នុងខែកក្កដាខាងមុខនេះ ៕ …ឃ្លីប…

៤      អស្ចារ! ផែនការដ៏ធំរបស់ចិន ក្នុងការបញ្ជូនអវកាសយានិក ៣រូប ឡើងទៅកាន់ ទីអវកាសនោះ ទទួលជោគជ័យហើយ ៕ …ឃ្លីប…

វគ្គទី៤ ព័ត៌មាន កីឡាជាតិ និងអន្តរជាតិ

១      ក្រុមជម្រើសជាតិកម្ពុជា នឹងត្រៀមប្រកួតវគ្គជម្រុះ AFC ASIAN CUP 2023 ៕ …ឃ្លីប…

២     ការប្រកួតលីគខាប់ រកឃើញបេក្ខភាព៤ក្រុម ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៕ …ឃ្លីប…

៣     វ៉ាន់ វឿន សង្ឈឹមឈ្នះ អេ លីតចំរើន ស្តារមុខមាត់បានវិញ ខណៈ អេ លីតចំរើន សង្ឈឹមត្រឹម៥០% ៕ …ឃ្លីប…

៤      ក្រុមខ្លាំឃ្មុំទឹកកក រុស្ស៊ី ទទួលបាន៣ពិន្ទុ ក្រោយយកឈ្នះ ហ្វាំងឡង់ ក្នុងជំនួបទី២ នៅ UERO 2020 ៕ …ឃ្លីប…

៥      អ៊ីតាលី កក់កៅអី វគ្គ១៦ក្រុម នៃ Euro 2020 មុនគេ ខណៈក្រុមតួគី ចាញ់២ប្រកួតជាប់គ្នា ៕ …ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner