អាជ្ញាធរខេត្តឧត្ដរមានជ័យ ចេញសេចក្ដីសម្រេច ស្ដីពី ការបិទខ្ទប់ជាបណ្ដោះអាសន្នទីតាំង ផ្សារសំរោង

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្តឧត្ដរមានជ័យ មានកិត្តិយសសូមជម្រាប់ជណបងប្អូនប្រជាពលរដ្ឋ និងសាធារណជនឲ្យបានជ្រាបថា យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តឧត្ដរមានជ័យ ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំង ផ្សារសំរោង ស្ថិតនៅភូមិសំរោង សង្កាត់សំរោង ក្រុង សំរោង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយ មូលហេតុទីតាំងមានការពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវី៥-១៩ ឈ្មោះ ជា វីរៈ ភេទប្រុស អាយុ ២៩ឆ្នាំ មាន អាសយដ្ឋានស្ថិតនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ធ្វើជាជាងទង ធ្វើការនៅតូបឈ្មោះ ជា ស្រ៊ុន ក្នុងផ្សារសំរោង ។

ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តឧត្ដរមានជ័យ សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ» ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner