ស្រាថ្នាំប្រល័យយីហោតាំងគួយជាង ២៧.០០០ដបដែលលប្រមូលពីឆ្នាំទៅ ក្រោយបង្កអោយអ្នកផឹក ៧នាក់ស្លាប់ និងពុលរាប់សិបនាក់ ត្រូវបានបំផ្លាញចោល

បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២១ នៅក្រុងប៉ោយប៉ែត មានពិធីបំផ្លាញចោលនូវស្រាថ្នាំដ៏ប្រល័យយីហោតាំងគួយជាង ២៧.០០០ដបដែលលប្រមូលពីឆ្នាំទៅ ក្រោយបង្កអោយអ្នកផឹក ៧នាក់ស្លាប់ និងពុលរាប់សិបនាក់ ។ ក្នុងពិធីនោះ មានការចូលរួមពីលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ លោកគង់ សំសារ៉េត ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត លោក ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក ស្វាយ ជា អភិបាលស្តិទីស្រុកម៉ាឡៃ និងអនុប្រធានសាខា ប្រធានមន្ទីរពិសោធន៍ខ្នាតតូចនៃកកបសាខាខេត្តបន្ទាយមានជ័យ ។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(កបប)ខេត្តបន្ទាយមានជ័យបានអោយដឹងថា ដោយមានកិច្ចសម្របសម្រួលដឹកនាំពីអាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រួមជាមួយសមត្ថកិច្ចជំនាញក.ប.កខេត្ត បានធ្វើសកម្មភាពចុះប្រមូលយកផលិតផលស្រាថ្នាំយីហោតាំងគួយចំនួន ២.៣១៣យួរស្មើនឹង ២៧.៧៥៦ដប នៅតាមទីតាំងលក់ចែកចាយក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត(ច្រើនជាងគេ) ក្រុងសិរីសោភ័ណ និងស្រុកម៉ាឡៃ ព្រមទាំងស្រុកខ្លះទៀត កាលពីក្នុងអំឡុងខែមិថុនាឆ្នាំ២០២០ កន្លងមក។

លោកបានបន្តថា ផ្អែកតាមលទ្ធផលនៃរបាយការណ៍វិភាគលេខ ០០៥៧៩១ និងលេខ ០០៥៧៩៣ ចុះថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២០ ដែលចេញដោយមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(កបប) បង្ហាញថា ក្នុងស្រាមានសារធាតុមេតាណុលខ្ពស់ហួសកម្រឹតដល់ ១៤%(អនុលោមភាព<០,២%) ដែលអាចបង្កអោយអ្នកទួលទានច្រើនអាចពុលស្លាប់ ។

សូមបញ្ជាក់ថា ម្ចាស់សិប្បកម្មផលិតស្រាថ្នាំតាំងគួយ និង យីហោពាក់ព័ន្ធ គឺអ្នកស្រី ងន ចាយគា និងប្តី នៅព្រែកលៀបរាជធានីភ្នំពេញ ក៏ត្រូវបាន
តុលាការ ផ្តន្ទាទោសតាមច្បាប់ហើយដែរ ៕ ដោយ ៖ ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner