បុរសម្នាក់ជិះម៉ូតូទាក់ដៃចង្កូត រថយន្តអាបែនដឹកដីខ្ទាតទៅបុករថយន្តស្ទួចចតស្ងៀមបណ្ដាលឲ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ ៖ រថយន្តអាបែនដឹកដីមួយគ្រឿងបេីកបញ្ច្រាស់ផ្លូវត្រូវបុរសម្នាក់ជិះម៉ូតូទៅប៉ះដៃចង្កូតខ្ទាតអូសជិត២០ម៉ែត្រទៅបុករថយន្តស្ទួចដែលចតស្ងៀមបណ្ដាលឲ្យបោកក្បាលស្លាប់ ក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិបាគួ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ វី វាស្នា ភេទប្រុស អាយុ៣២ឆ្នាំមុខរបរជាងភ្លើង ស្នាក់នៅភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលេីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកduke ធុនធំ ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CZ-0003 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន គ្រានោះក៏មានរថយន្តអាបែនដឹកដីមួយគ្រឿងមិនចាំស្លាកលេខធ្វេីដំណេីរបញ្ច្រាស់ផ្លូវ ធ្វេីឲ្យជនរងគ្រោះគេចប៉ះដៃចង្កូត ដួលអូសជិត២០ម៉ែត្រ ទៅបុករថយន្តស្ទួចកំពុងចតស្ងៀម នៅចញ្ចេីមផ្លូវ បណ្ដាលឲ្យបោកក្បាលនិងរថយន្តស្លាប់យ៉ាងអាណោចអាធម៏ក្រោមរថយន្តស្ទួច ។ ចំណែករថយន្តអាបែនដឹកដីបានបន្តដំណើរទៅមុខគេចបាត់ស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់នឹងសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ ធ្វើការវាស់វែងយករថយន្តស្ទួចនិងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ។ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner