អ៊ុយក្រែន យកឈ្នះ ម៉ាសេដូនី ២-១ ក្នុងពូល C នៅ UERO 2020

ក្រុមជម្រើសជាតិអ៊ុយក្រែន រកបាន៣ពិន្ទុដំបូង ក្រោយយកឈ្នះ ក្រុមជម្រើសជាតិម៉ាសេដូនី ២-១ មុននេះបន្តិច វគ្គសន្សំពិន្ទុជុំទី២ ប្រចាំពូលC ក្នុងពឹ្រត្តិការណ៍ UERO 2020 នាកីឡដ្ឋាន Arena Nationala ប្រទេស រ៉ូម៉ានី ។
ក្រុមជម្រើសជាតិអ៊ុយក្រែនរកបាន២គ្រាប់ នៅវគ្គទី១ ដោយខ្សែប្រយុទ្ធ Andriy Yarmolenko នៅនាទី២៩ និងមួយគ្រាប់ទៀតដោយ Roman Yarmchuk នៅនាទី៣៤ ។

នៅវគ្គទី២ ក្រុមម៉ាសេដូនី រកបានតែ១គ្រាប់វិញ ដោយកីឡាករ Ezgjan Alioski នៅនាទី៥៧ បញ្ចប់ការប្រកួតពេញ៩០ ក្រុមអ៊ុយក្រែន យកឈ្នះ ក្រុមម៉ាសេដូនី ២ទល់១ ។ ជ័យជំនះនេះ បានធ្វើអោយក្រុមអ៊ុយក្រែន មាន៣ពិន្ទុ ខណៈក្រុមហូឡង់ មាន៣ពិន្ទុដូចគ្នាតែទើបតែប្រកួត ដោយត្រូវប៉ះ ហ្វាំងឡង់ នៅយប់នេះម៉ោង២២:៣០ ។ ឯមួយប្រកួតទៀត ក្រុមប៊ែលហ្សិក ប៉ះ ដាណាម៉ាក នៅម៉ោង០១:៣០ ទៀបភ្លឺ ថ្ងៃទី១៨ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner