មន្ត្រីតំណាង CPP អញ្ជើញចូលរួមពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០០ឆ្នាំនៃបក្សកុម្មុយនីស្តចិន (Video Inside)

មន្ត្រីតំណាងគណបក្សប្រជាជនកម្ពុជា បានចូលរួមកិច្ចសន្ទនានយោបាយ នាឱកាសនៃពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០០ឆ្នាំនៃបក្សកុម្មុយនីស្តចិន តាមប្រព័ន្ធវីដេអូ។ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភានៅយប់ថ្ងៃទី១៦មិថុនាឆ្នាំ២០២១ ត្រូវបានអញ្ជើញចូលរួមជាភ្ញៀវឥស្សរជនជាន់ខ្ពស់តំណាង ឱ្យគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចសន្ទនានយោបាយពិសេស តាមប្រព័ន្ធវីដេអូ ក្រោមចំណងជើងថា “រឿងរ៉ាវ របស់គណបក្សកុម្មុយនិស្សចិន៖សមិទ្ធផលរបស់ក្រុងសៀងហៃក្នុងការអនុវត្តគំនិតស៊ី ជីនភីង ស្តីពីសង្គមនិយម មានលក្ខណៈពិសេសចិនសម្រាប់យុគ្គសម័យថ្មី” ។ កិច្ចសន្ទនា ផ្តោតលើប្រធានបទ “ធ្វើឱ្យសុបិន្តក្លាយជាការពិត ចែករំលែកភាពអស្ចារ្យ” ដែលប្រព្រឹត្តធ្វើឡើងនៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងកិច្ចសន្ទនានោះផងដែរក៏មានការអញ្ជើញចូលរួមពីមេដឹកនាំគណបក្សនយោបាយចំនួន៧៥ ព្រមទាំងស្ថាប័ន និងអង្គការផ្សេងៗ ចំនួន៥៤ មកពីជិត១០០ប្រទេស។

ក្នុងចំណោមនោះមានដូចជាប្រធានគណបក្សសង្គម និយមស៊ែប៊ី និងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋស៊ែប៊ី លោក Ivica DACIC,  លោកស្រី Maite MOLA អនុប្រ ធានទី១ នៃគណបក្សឆ្វេងនិយមអ៊ឺរ៉ុប និងឥស្សរជនជាន់ខ្ពស់ជាច្រើនទៀត។ ក្នុងអំឡុងពេលនៃកិច្ចសន្ទនានោះ លោកជំទាវឃួន សុដារី បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិននឹងបន្តធ្វើការ យ៉ាងជិតស្និទ្ធ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ក្នុងតំបន់កាន់តែស៊ីជម្រៅ ដើម្បីចាប់យកការរួម បញ្ចូលគ្នា និងឱកាសដ៏ធំធេងដែលកើតឡើងពីទំនាក់ទំនង “មិត្តភាពដែកថែប” ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner