ប្រជាពលរដ្ឋជាង៣លាន១សែននាក់ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស (Video Inside)

មនុស្ស៦ម៉ឺន១ពាន់៨០៩នាក់បន្ថែមទៀតបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យចំនួនពលរដ្ឋដែលបានចាក់វ៉ាក់សាំងទូទាំងប្រទេសបានកើនដល់៣លាន១សែន៣ម៉ឺន៨ពាន់៥៨៤នាក់។ កម្ពុជាបានដាក់គម្រោងការណ៍ចាក់វ៉ាក់សាំងលើមនុស្ស១០លាននាក់ ដែលរំពឹងថាកម្ពុជានឹងសម្រេចបាន រហូតដល់ខែវិច្ឆិកា។

យោងតាមក្រសួងសុខាភិបាល ការចាក់លើពលរដ្ឋបាន៣លាន១សែន៣ម៉ឺន៨ពាន់៥៨៤ នាក់ដែលស្មើនឹង៣១,៣៩ភាគរយនេះ គឺរួមមាន ការចាក់ដូសលើកទី២ បានចំនួន២លាន៦សែន២ម៉ឺន៣ពាន់ ៤៦៦នាក់។ការចាក់វ៉ាក់ដែលកំពុងសម្រុក បង្ហើយទាំងក្នុងរាជធានីភ្នំពេញ និងនៅទូទាំងខេត្តកណ្តាលនាពេលនេះ នឹងរំពឹងការចប់ក្នុងរង្វង់ពាក់កណ្តាលខែកក្កដាមុននឹងបន្តទៅកាន់ខេត្តដទៃទៀត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner