ខេត្តព្រៃវែង មានអ្នកឆ្លងថ្មី៥៥នាក់ (Video Inside)

ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥៥នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដែលជាតួលេខថយ ចុះម្នាក់ប្រៀបធៀបនឹងម្សិលមិញ។ កាលពីថ្ងៃទី១៦មិថុនា ខេត្តព្រៃវែងមានការឆ្លងថ្មី៥៦ករណី។

យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ រួមមាននៅក្រុងព្រៃវែងម្នាក់, ស្រុកព្រះសេ្តច១៩នាក់, ស្រុកពារាំង១៣ នាក់,  ស្រុកមេសាង១០នាក់, ស្រុកបាភ្នំ៣នាក់, ស្រុកស៊ីធរកណ្ដាល៣នាក់, ស្រុកស្វាយអន្ទរ២នាក់, ស្រុកពោធិ៍ រៀង២នាក់, ស្រុកពាមរក៍ម្នាក់, និងមកពីខេត្តកណ្ដាលម្នាក់។

ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី១៧មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១ពាន់៦៧នាក់, ព្យាបាលជាសះស្បើយចំនួន៥២១នាក់ និងមានមនុស្សស្លាប់ ចំនួន១១នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner