ខេត្តស្វាយរៀង ឆ្លងថ្មី២៧នាក់ (video inside)

ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន២៧នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះ ជាតួលេខ កើនឡើង៥នាក់បើប្រៀបធៀបនឹងម្សិលមិញដែលមានចំនួនឆ្លងតែ២២នាក់ទេ។យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងទាំងនោះ  រួមមានកម្មកររោងចក្រ១៥នាក់, ក្រុងបាវិត២នាក់, ស្រុកស្វាយជ្រំម្នាក់, ស្រុកស្វាយទាប៣នាក់, ក្រុង ស្វាយរៀង៣នាក់, ស្រុករំដួលម្នាក់, ស្រុកចន្ទ្រាម្នាក់ និងមកពីប្រទេសថៃម្នាក់។ 

ខេត្តស្វាយរៀងគិតមកទល់ថ្ងៃទី ១៧មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់៣៣៨នាក់, ព្យាបាលជាសះស្បើយចំនួន៨៨២ នាក់ និងមានអ្នកស្លាប់ចំនួន៧នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner