ចាប់ខ្លួនជនជាតិចែកចាយវ៉ាក់សាំងស៊ីណូវ៉ាក់ខុសច្បាប់ (Video Inside)

ឃាត់ខ្លួនជនជាតិចិន២នាក់ត្រូវសមត្ថកិច្ចខេត្តកោះកុងបានចាប់ខ្លួនពាក់ព័ន្ធករណីចែកចាយថ្នាំវ៉ាក់សាំងកូវីដ-១៩ ដោយខុសច្បាប់។ ជនជាតិចិន២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌខេត្តកោះកុង ឃាត់ខ្លួនបាន នៅម៉ោង៤រសៀលថ្ងៃទី១៦មិថុនាឆ្នាំ២០២១ នៅភូមិចាំយាម, ឃុំប៉ាក់ខ្លង នៃស្រុកមណ្ឌលសីមា។ ជនសង្ស័យ ជាតិចិនពាក់ព័ន្ធការចែកចាយវ៉ាក់សាំងខុសច្បាប់នោះ រួមមានបុរសអាយុ៥៥ឆ្នាំឈ្មោះលី ឆាងគីង និងបុរស​អាយុ ៤២ឆ្នាំឈ្មោះហួង ហ្សុងវើ។ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ថ្នាំវ៉ាក់សាំង Sinovacចំនួន៦៥ដប, ធុងស្នោ ក្លាសេថ្នាំ១, ម្ជុល,សឺរ៉ាំងចំនួន៤៥ដើម, សំឡីអាល់កុលជូតដៃចំនួន១១កញ្ចប់, ស្រោមដៃចំនួន៣គូ និងទឹកអាល់ កុលចំនួន៣ដប។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថាតើវ៉ាក់សាំងស៊ីណូវ៉ាក់ទាំង៦៥ដបនោះ បានទទួលមក ពីប្រភពណាមួយនោះឡើយ។

https://youtu.be/LsO2FPPSgdE
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner