អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៨លាន១៩ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨៥ម៉ឺននាក់ និងជាសះស្បើយ១៦២លាន៦៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៨លាន១៩ម៉ឺន៥ពាន់៩២៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៨៥ម៉ឺន៧ពាន់៧៩៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦២លាន៦៩ម៉ឺន២ពាន់៧៥៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៣៧ម៉ឺន៧ពាន់៥៩២នាក់ ស្លាប់ចំនួន៦១ម៉ឺន៦ពាន់៤៤០នាក់ និងជាសះស្បើយចំនួន២៨លាន៦៤ម៉ឺន១ពាន់៤៣៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន៧៦ម៉ឺន១ពាន់៩៦៤នាក់ ស្លាប់៣៨ម៉ឺន៣ពាន់៥២១នាក់ និងជាសះស្បើយ២៨លាន៥៧ម៉ឺន៣ពាន់២១នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន៧០ម៉ឺន៤ពាន់៤១នាក់ ស្លាប់ចំនួន៤៩ម៉ឺន៦ពាន់១៧២នាក់ និងជាសះស្បើយ១៦លាន៧ម៉ឺន៧ពាន់៤៨៣នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner