ជនសង្ស័យម្នាក់មានជំងឺកូវីដ-១៩ ហេីយបែចេញធ្វេីសកម្មភាពឆក់ទូរស័ព្ទបានសម្រេច ទៀត តែកម្មទាន់ហន់ជិះម៉ូតូទៅបុករថយន្តបណ្ដាលឲ្យរងរបួសធ្ងន់

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ត្រីម្នាក់បានសម្រេច រួចជិះម៉ូតូយ៉ាងលឿនទៅបុករថយន្តកំពុងឆ្លងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បេីតាមសម្ដីស្ត្រីរងគ្រោះមាន ឈ្មោះ ពៅ ចិន្ដា អាយុ៣៤ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ក្រាំពង្រ ខណ្ឌដង្កោ បានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូម៉ាកឡែត ពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ 1lJ-1626 ជិះតាមផ្លូវបេតុងព្រៃស រ ទិសដៅពីកេីតទៅលិចស្រាប់តែមកដល់ចំណុចកេីតហេតុក៏លិចមុខ ជនសង្ស័យម្នាក់ជិះមួយគ្រឿងម៉ាកស៊ុយស៊ុគីនិចមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1GP-7967 មកអែបខាងស្ដាំងរួចក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាកVIVO ដែលគាត់បានដាក់នៅឃ្លុបម៉ូតូខាងមុខ បានសម្រេច ហើយជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនតែសំណាងអាក្រក់បានបុកជាមួយរថយន្តព្រូសមួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AX-2807 ដែលបេីកបរដោយនារីស្រស់ស្អាតម្នាក់ កំពុងបត់ឆ្វេងចូលបុរីពិភពថ្មីទី១ បណ្តាលឲ្យជនសង្ស័យរងរបួសធ្ងន់បាក់ជើងខាងស្តាំនិងបែកមុខបែកមាត់ត្រូវបានបញ្ជូនតាមរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកម្លិះខណ្ឌដង្កោយកទៅសង្រ្គោះភ្លាមៗ។

មួយសន្ទុះក្រោយមកម្ចាស់ទូរស័ព្ទបានតេមក ហេីយសមត្ថកិច្ចក៏បានលើកទូរស័ព្ទរបស់ជនរងគ្រោះនិយាយជាមួយទើបដឹងថា ជនរងគ្រោះគឺជាជនសង្ស័យដែលឆក់ទូរស័ព្ទហើយព្យាយាមជិះម៉ូតូគេចខ្លួន ។ ហេីយតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងបន្ថែមទៀតថាជនសង្ស័យមានផ្ទុកជម្ងឺកូវីដ-១៩ផងដែរក្រោយពេលគ្រូពេទ្យពិនិត្យសំណាករួច ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៏ខណ្ឌដង្កោសហការណ៏ជាមួយកម្លាំងជំនាញព្រហ្មទណ្ឌដង្កោ បើកការស្រាវជ្រាវនិងបានទទួលពាក្យបណ្តឹងពីជនរងគ្រោះដែលជាម្ចាស់ទូរស័ព្ទផងដែរ។ ដោយឡែកជនសង្ស័យខាងលេីកំពុងស្ថិតនៅមន្ទីរពេទ្យនិងបន្តចាត់ការបន្តនីតិវិធី៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner