ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ៖ សេតវិមានកំពុងពិចារណារៀបចំកិច្ចពិភាក្សារវាងលោក ចូ បៃដិន និងលោក ស៊ី ជិនពីង (មានវីដេអូ)

អាមេរិក៖ មន្រ្តីកំពូលអាមេរិកមួយរូបនៅថ្ងៃព្រហស្បតិ៍នេះនិយាយថា សេតវិមាននឹងពិចារណារៀបចំកិច្ចពិភាក្សារវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងសមភាគីចិនលោក ស៊ី ជិនពីង ខណៈដែលប្រទេសទាំងពីរមានជម្លោះលើបញ្ហាជាច្រើន ក្នុងនោះរួមមានបញ្ហាសិទ្ធិមនុស្សផងដែរ ។​

ទីប្រឹក្សាសន្តិសុខជាតិរបស់លោកបៃដិន លោក Jake Sullivan បានថ្លែងប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា មេដឹកនាំទាំងពីរនឹងជួបពិភាក្សាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយថា សេតវិមាននឹងរៀបចំអោយបានត្រឹមត្រូវ សម្រាប់ប្រធា នាធិបតីទាំងពីរអោយចូលរួមកិច្ចប្រជុំក្នុងពេលឆាប់ៗនេះ ។

គួរកត់សម្គាល់ លោក ចូ បៃដិន និងលោក ស៊ី ជិនពីង ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំ G20 នៅខែតុលាខាងមុខនេះ ដែលអាចនឹងរៀបចំដោយប្រទេសអ៊ីតាលី ។ ជាមួយគ្នានេះ លោក Sullivan បាននិយាយថា មិនមានសេចក្តីសម្រេចចិត្តចុងក្រោយណាមួយត្រូវបានធ្វើឡើងនៅឡើយទេ ៕ ប្រភព៖ AFP

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner