ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៣ម៉ឺន៩ពាន់៩៦៤នាក់ (Video Inside)

ការឆ្លងកូវីដ១៩ចូលក្នុងសហគមន៍នៅថ្ងៃទី១៨មិថុនានេះបានកើនលើសចំនួន១១១ករណីបើប្រៀបធៀបនឹង ម្សិលមិញ។ កាលពីថ្ងៃព្រហស្បតិ៍ការឆ្លងមានចំនួន៥៩១ករណី  ចំណែកការឆ្លងក្នុងសហគមន៍នៅថ្ងៃសុក្រ នេះ មានចំនួន៧០២ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈ១១៨ថ្ងៃមកនេះ បាន កើនឡើងដល់៣ម៉ឺន៩ពាន់៩៦៤នាក់ហើយ។

កម្ពុជាគិតត្រឹមថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២១នេះ ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៤ម៉ឺន១ពាន់៥៨១នាក់, ការស្លាប់សរុបមានចំនួន៣៩៤នាក់ក្រោយការស្លាប់ថ្មីចំនួន ១៤ នាក់ក្នុងរយ:ពេល២៤កន្លងមកនេះ , និងការព្យាបាលជាសះស្បើយសរុបមានចំនួន៣ម៉ឺន៥ពាន់៩៤០នាក់ ក្រោយការព្យាបាលជាសះស្បើយចុងក្រោយរយៈពេល២៤ម៉ោងកន្លងមកនេះមានចំនួន៩១០នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner