ការចាក់វ៉ាក់សាំងទូទាំងប្រទេស បានកើន៣លាន១សែន៩ម៉ឺន៩ពាន់៦៤២នាក់ (Video Inside)

មនុស្ស៦ម៉ឺន១ពាន់៥៨នាក់បន្ថែមទៀត បានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យចំនួនពលរដ្ឋដែលបានចាក់វ៉ាក់សាំងទូទាំងប្រទេសបានកើនដល់៣លាន១សែន៩ម៉ឺន៩ពាន់៦៤២នាក់ ។ កម្ពុជាបានដាក់គម្រោងការណ៍ចាក់វ៉ាក់សាំងលើមនុស្ស១០លាននាក់ ដែលរំពឹងថាកម្ពុជានឹងសម្រេចបាន រហូតដល់ខែវិច្ឆិកា។

យោងតាមក្រសួងសុខាភិបាល ការចាក់លើពលរដ្ឋបានចំនួន៣លាន១សែន៩ម៉ឺន ៩ពាន់ ៦៤២នាក់ដែលស្មើនឹង៣២ភាគរយនេះ រួមមានអ្នកបានចាក់ដូសលើកទី២ចំនួន ២លាន៦សែន៣ម៉ឺន៩ពាន់ ៦០៨នាក់ផងដែរ។ ទំហំចាក់វ៉ាក់សាំងក្នុងប្រទេសកម្ពុជាត្រូវគេឃើញមានសន្ទុះលឿនជាងបណ្តាប្រទេសដទៃ ទាំងក្នុងតំបន់និងសកលលោក និងកម្ពុជាគឺជាប្រទេសដែលគេចាត់ទុកថាមានភព្វវាសនាទទួលបានការចាក់វ៉ាក់ សាំងលើពលរដ្ឋច្រើនជាងគេ​នៅក្នុងប្រទេស គ្រាដែលប្រទេសមួយ ចំនួនក្នុងតំបន់និងលើពិភពលោកកំពុងប្រ ឈមនឹងការខ្វះវ៉ាក់សាំង និងប្រទេសខ្លះមិនទាន់អាចចាក់វ៉ាក់សាំងលើពលរដ្ឋរបស់ខ្លួនសូម្បីតែ៥ភាគរយ បាន ផង។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក តេដ្រូស អាត់ហាណុម ហ្គេប្រេ យ៉េស៊ុស បានថ្លែងមុននេះ ជុំវិញកង្វះក់សាំងប្រមាណ២០០លាន ដូស សម្រាប់ចែកចាយដល់បណ្តាប្រទេសជាសមាជិក ក្នុងមជ្ឈមណ្ឌល កូវ៉ាក់ និងនៅជាមួយគ្នានេះ លោកបានអំពាវនាវស្វែងរកកិច្ចប្រឹងប្រែងជាសកលដើម្បីជួយឲ្យប្រទេស នីមួយៗ អាចមានលទ្ធភាពចាក់វ៉ាក់សាំងលើ ពលរដ្ឋរបស់គេបានចំនួន១០ភាគរយសិនរហូតដល់ខែកញ្ញា និងបន្តជម្រុញ ដល់៣០ភាគរយរហូតដល់ចុងឆ្នាំ២០២១ ទន្ទឹមនឹងកម្ពុជាពេលនេះ ការចាក់លើពលរដ្ឋគោលដៅបានចំនួន៣២ ភាគរយហើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner