កម្លាំងក្រុមគ្រូពេទ្យយោធា ត្រៀមចល័តចេញពីរាជធានីបន្តតាមបណ្តាខេត្តគោលដៅ (Video Inside)

កម្លាំងក្រុមគ្រូពេទ្យយោធាមួយចំនួន ដែលនឹងបញ្ចប់ការចាក់វ៉ាក់សាំងក្នុងរាជធានី នឹងត្រៀមចេញបន្តចាក់តាម គោលដៅនៃបណ្តាខេត្តនានាចាប់ពីសប្តាហ៍ក្រោយ។ ក្រសួងការពារជាតិនៅព្រឹកថ្ងៃទី១៨មិថុនា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំពិភាក្សាអំពីការងាររៀបចំប្រុងប្រៀបចាត់តាំងប្រធាន, អនុប្រធានក្រុមការងារ និងក្រុមគ្រូពេទ្យកង ទ័ពរបស់ក្រុមការងារប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវី-ដ១៩ របស់ក្រសួងការពារជាតិ ដើម្បីចុះទៅផ្តល់វ៉ាក់ សាំងជូនដល់ប្រជាពលរដ្ឋនៅតំបន់ប្រឈមហានិភ័យខ្ពស់ក្នុងភូមិសាស្ត្រមួយចំនួនរបស់ខេត្តចំនួន៥ ដែលរួម មានខេត្តព្រះសីហនុ, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តកំពង់ចាម.និងខេត្តស្វាយរៀង។

យោងតាមសេចក្តីរាយការណ៍ក្រុមគ្រូពេទ្យ យោធាមួយចំនួននឹងត្រូវចល័តចេញពីរាជធានីភ្នំពេញនៅថ្ងៃទី២១មិថុនាដើម្បីបន្តបេសក កម្មតាមបណ្តាខេត្ត គោលដៅ។ ខេត្តទាំង៥ដែលជាគោលដៅនៃការចាក់បន្ទាប់ បើតាមគម្រោងរបស់រាជរដ្ឋាភិ បាលនឹងត្រូវធ្វើក្នុងដំណាក់កាលទី២ចាប់ពីពាក់កណ្តាលខែកក្កដា ប៉ុន្តែប្រតិបត្តិការចាក់វ៉ាក់សាំងក្នុងជំហានទី១ ក្នុងខេត្តកណ្តាលនិងរាជធានីភ្នំពេញ កន្លែងខ្លះត្រូវគេឃើញថា បានសម្រុកចាក់លឿននិងមានភាពរលូនជាងអ្វី ដែលបានកំណត់ក្នុងគម្រោងការណ៍មុននេះ។

នៅក្នុងរាជធានីភ្នំពេញក្នុងតំបន់ក្រហម សេចក្តីរាយការណ៍របស់ ក្រសួងការពារជាតិបានបង្ហាញថា គិតត្រឹមថ្ងៃទី១៧មិថុនា ក្រុមគ្រូពេទ្យយោធាបានចាក់វ៉ាក់សាំង ជូនប្រជាពល រដ្ឋនៅអតីតតំបន់ក្រហមនោះ បានចំនួន១លាន១ម៉ឺន៩ពាន់១៤៧នាក់ហើយ ខណៈអ្នកចាក់ដូសលើកទី២រួច បានចំនួន៩២ ម៉ឺន៦ពាន់៩២នាក់។ 

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner