សម្តេចម៉ែចម្រើនព្រះជន្មគម្រប់៨៥ យាងចូល៨៦ព្រះវស្សា (Video Inside)

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅថ្ងៃទី១៨មិថុនាឆ្នាំ២០២១នេះ បាន ចម្រើនព្រះជន្មគម្រប់៨៥ យាងចូល៨៦ព្រះវស្សា។ សម្តេចម៉ែ ទ្រង់ព្រះប្រសូតនៅថ្ងៃទី១៨មិថុនាឆ្នាំ១៩៣៦ និង បានទទួលព្រះរាជាភិសេកជាម្ចាស់ក្សត្រីរបស់អតីតព្រះមហាវីរក្សត្រសម្តេចព្រះនរោត្តមសីហនុក្នុងឆ្នាំ១៩៥៥។

សម្តេចម៉ែ និងព្រះបរមរតនកោដ្ឋ មានព្រះរាជបុត្រាពីរព្រះអង្គ គឺព្រះរាជបុត្រច្បងបច្ចុប្បន្នជាព្រះមហាក្សត្រនៃ ប្រទេសកម្ពុជាព្រះបាទព្រះនរោត្តមមុនីនាថសីហមុនី និងមួយព្រះអង្គទៀតគឺព្រះអង្គម្ចាស់នរោត្តមនិរិន្ទ្រពង្ស ដែលទ្រង់បានយាងចូលទីវង្គតក្នុងឆ្នាំ២០០៣ដោយសារព្រះរោគនៃជម្ងឺបេះដូង។ ក្នុងព្រះរាជពិធី យាងចូល ព្រះជន្ម៨៦ព្រះវស្សា, ថ្នាក់ដឹកនាំកំពូលជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជារួមមានសម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន, សម្តេចអគ្គមហាពញាចក្រីហេងសំរិន, សម្តេចវិបុលសេនាភក្តីសាយឈុំ និងថ្នាក់ដឹកនាំគ្រប់ លំដាប់ទូទាំងព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានចូលរួមថ្វាយព្រះពរដល់ព្រះមហា ក្សត្រីសូមព្រះអង្គទ្រង់ប្រកបដោយព្រះកាយពលរឹងមាំខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិនានា ជាអង្វែងតរៀងទៅ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner