មន្ត្រីជាន់ខ្ពស់ WHO ៖ វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Delta ដែលរកឃើញដំបូងនៅឥណ្ឌាកំពុងរាតត្បាតពាសពេញពិភពលោក (មានវីដេអូ)

ហ្សឺណែវ៖ ប្រធានផ្នែកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) លោកស្រី សួមយ៉ា ស្វាមីណាថាន់ នៅថ្ងៃសុក្រនេះបញ្ជាក់ថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មី ឌែលតា (Delta) ដែលត្រូវបានរកឃើញដំបូងនៅឥណ្ឌា កំពុងក្លាយជាវីរុសរាតត្បាតនៅពាសពេញពិភពលោកហើយ ។

លោកស្រី សួមយ៉ា ស្វាមីណាថាន់ បានថ្លែងក្នុងសន្និសិទសារព័ត៌មានមួយថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មី ឌែលតា គឺកំពុងរីកសាយភាយយ៉ាងឆាប់រហ័សនៅក្នុងដំណើរទៅរកការរាត្បាតពាសពេញពិភពលោក ក៏ព្រោះតែការបង្កើតសមត្ថភាពនៃការឆ្លងរបស់វីរុសប្រភេទនេះ ។

សូមជម្រាបថា អង់គ្លេស អាល្លឺម៉ង់ និងរុស្ស៊ី សុទ្ធតែបានរាយការណ៍អំពីការកើនឡើង នៃករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី ឌែលតា បើទោះបីជាការចាក់វ៉ាក់សាំងបានសម្រេចក្នុងកម្រិតខ្ពស់ ។ គិតត្រឹមពេលនេះដែរ វីរុសកូវីដ១៩បំប្លែងថ្មីចំនួន១៣ហើយ ត្រូវបានកំណត់នៅទូទាំងពិភពលោក ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner