តំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី អញ្ជើញផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋតាមខ្នងផ្ទះ អំពីវិធានការ ៣ការពារ និង៣កុំ

អត្ថបទដោយ៖
ធី ដា

រតនគិរី ៖ ស្របពេលដែលជំងឺកូវីត១៩កុំពុងតែចម្លងចូលនិងរីករាលដាលនៅក្នុងខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៩ ខែមិថុនាឆ្នាំ ២០២១រដ្ឋាបាលសង្កាត់កាចាញបានចូលរួមជាមួយឯកឧត្តម ប៊ូឡាំ តំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី បានចុះជួបជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះដេីម្បីផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឱ្យពួកគាត់ចេះការពារខ្លួនធ្វេីអនាម័យជាប្រចាំ និងចងខ្សែសុវត្ថិភាព អនុវត្តបីកុំ បីការពារ ឲ្យបានល្អប្រសើរដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់កាចាញ ។

ឯកឧត្តម ប៊ូ ឡាំ បានលេីកឡេីងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែនបានយកចិត្តទុកដាក់ស្វែងរកជំនួយមនុស្សធម៌ និងបញ្ជាទិញ វ៉ាក់សាំងដេីម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។ដូច្នេះយេីងទាំងអស់គ្នាជាប្រជាពលរដ្ឋត្រូវតែអនុវត្តអោយបាននូវវិធានការរបស់រាជរដ្ឋាភិបាលក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល គឺ ៣ការពារ ៣កុំ ៕ ដោយ គតិ យុត្ត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner