ចិន មានប្រជាជនជាង១.៤ពាន់លាននាក់ ចាក់វ៉ាក់សាំងជិត១ពាន់លានដូសហើយ

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានចេញផ្សាយ ដោយផ្អែកតាមគណៈកម្មាធិការសុខាភិបាលជាតិចិនថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណ ៩៩០.២៥លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃសុក្រ ទី១៨ មិថុនា។

ប្រទេសចិនដែលមានប្រជាជនសរុបជាង ១៤០០លាននាក់ បានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនដល់ប្រជាជនរបស់ខ្លួន។

សម្រាប់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner