សម្តេចតេជោ ហ៊ុន សែន លុបចោលការជួបជាមួយរដ្ឋមន្ត្រីការរបរទេសអង់គ្លេស និងកម្មវិធីជួបជុំទាំងអស់

ភ្នំពេញៈ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់តាមហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី១៩ ខែមិថុនា នេះថា ដោយសារសម្តេចបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យតម្រូវឱ្យសម្តេចធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ចាប់ពីល្ងាចថ្ងៃទី១៩ ខែមិថុនា នេះរហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១។

ជាមួយគ្នានេះសម្តេចតេជោហ៊ុនសែនក៏បានសូមអភ័យទោសដែលតម្រូវឱ្យសម្តេចលុបចោលកម្មវិធីជួបជុំទាំងអស់ដែលបានគ្រោងទុកទាំងការជួបផ្ទាល់ទាំងការជួបតាមវីដេអូ។ជាពិសេសសុំការយោគយល់ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសអង់គ្លេសដែលគ្រោងជួបគ្នានៅម៉ោង៩:០០ព្រឹក ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះនៅវិមានសន្តិភាព។ 

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាទោះត្រូវលុបចោលការជួបទាំងខ្មែរទាំងបរទេសតែសម្តេចនៅតែធ្វើការដូចពេលមុនជាមួយ គ្រប់ស្ថាប័នទាំងស៊ីវិលទាំងកងកម្លាំងប្រដាប់អាវុធ រាប់ទាំងការប្រជុំតាម ZOOM ផងដោយសារបច្ចេកទេស នេះមិនតម្រូវឱ្យមានមនុស្សចូលមកជិតសម្តេចទេ៕ 

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner