ក្រោមហេតុផលនយោបាយ ជប៉ុនអនុញ្ញាតឱ្យប្រើប្រាស់ Pfizer សំរាប់ចាក់ជូនប្រជាជនរបស់ខ្លួន តែមិនអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងចិនឡើយ

អត្ថបទដោយ៖
AMS OneMinute

ជាអកុសល វ៉ាក់សាំង Pfizer ចំនួន ៧ពាន់ដូសនៅជប៉ុនត្រូវផុតកំណត់ ព្រោះតែពុំបានដាក់ក្នុងសីតុណ្ហភាពត្រជាក់ឱ្យទាន់ពេលវេលា ហើយនៅថ្ងៃទី១០ មិថុនា ២០២១ ជប៉ុនបានរាយការណ៍ពីករណីស្លាប់ក្រោយចាក់វ៉ាក់សាំងចំនួន ១៩៦នាក់។

ដោយឡែក គិតត្រឹមថ្ងៃទី១៤ មិថុនា ឆ្នាំ ២០២១ ចិនបានចាក់វ៉ាក់សាំងជាង ៤លានដូស ក្នុងនោះមានករណីស្លាប់ក្រោយចាក់វ៉ាក់សាំងតែម្នាក់គត់ ដែលអាចបញ្ជាក់ថា វ៉ាក់សាំងចិនមានប្រសិទ្ធភាពស្ទើរតែ ១០០ភាគរយក្នុងការទប់ស្កាត់ហានិភ័យនៃការស្លាប់។ 

យ៉ាងហោចណាស់ វ៉ាក់សាំងចិនជាង ៥០លានដូសត្រូវបានបញ្ជូនទៅប្រទេសផ្សេងៗ ហើយមានរបាយការណ៍អំពីផលប៉ះពាល់ធ្ងន់ធ្ងរតិចតួចបំផុត និងពុំមានការស្លាប់ដែលទាក់ទងនឹងវ៉ាក់សាំងចិនឡើយ។

ទោះជាយ៉ាងណា មហាអំណាចលោកខាងលិច និងសម្ព័ន្ធមិត្តរបស់ពួកគេនៅតែបដិសេធមិនអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងចិន ហើយប្រព័ន្ធផ្សព្វផ្សាយពួកគេ តែងបន្ដុះបង្អាប់ និងចោទសួរអំពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងចិនជានិច្ច។

🎥 Difference Frames the World 

ads banner