បុរសម្នាក់បើករថយន្តយ៉ាងលឿនទៅបុកគូទរថយន្តបែនដឹកដី ចតស្រៀម ពេញទំហឹងគៀបជាប់ស្លាប់ភ្លាមៗ

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាកSUZUKIមួយគ្រឿងមិនប្រយ័ត្នជ្រុលទៅបុករថយន្តបែនដឹកដីចតស្រៀមតាមចិញ្ចើមផ្លូវពេញទំហឹងបណ្តាលតៃកុងគៀបជាប់ក្នុងកាប៊ីនស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខាងលិចវត្តស្ងួនពេជ្រប្រមាណជិត១០០ម៉ែត្រ ស្តិតនៅក្នុហសង្លាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកSUZUKIពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BA-9562ធ្វើដំណើរទិសដៅពីលិចទៅកើតដោយមិនបើកភ្លើងបំភ្លឺផ្លូវ ខណ:មកដល់ចំណុចកើតហេតុខាងលើ ងងឹតផង បានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកគូទរថយន្តបែនដឹកដីមួយគ្រឿង ក្បាលពណ៌បៃតងបិទឡូហ្គោកងដឹកជញ្ជូន(MG)ពាក់ស្លាកលេខភ្នំពេញ3D-4316ចតស្ងៀមតាមចិញ្ចើមផ្លូវទិសដៅកើតលិច ពេញទំហឹងបណ្ដាលឲ្យរថយន្តរួញមួយកំណាត់មុខ ធ្វេីឲ្យតៃកុងគៀបជាប់ស្លាប់នៅក្នុងរថយន្តយ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយឡែកសព ជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner