បុរសម្នាក់ ដោតឌុយសាកថ្មទូរស័ព្ទធ្លាក់លើទ្រូង បណ្តាលឱ្យឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ខណៈដែលដេកលើអង្រឹងដោតឌុយសាកថ្មទូរស័ព្ទ បែរជាធ្លាក់ហ្វ្រីដែលគ្មានលក្ខណៈត្រឹមត្រូវធ្លាក់លើទ្រូង បណ្តាលឱ្យឆក់ស្លាប់ភ្លាមៗនៅកន្លែង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣៥នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅផ្ទះលេខ១៧៩ ផ្លូវបេតុង ក្រុម១ ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សពមានឈ្មោះ កុយ ចាន់សុខុម ភេទប្រុស អាយុ៥៨ឆ្នាំ អតីតចៅសង្កាត់ស្រះចក មានប្រពន្ធឈ្មោះ ប៉ាន់ រដ្ឋា អាយុ៦៨ឆ្នាំ មានកូនប្រុសចំនួន២នាក់ តែមានប្រពន្ធកូនរស់នៅផ្ទះផ្សេងៗគ្នា នៅស្រុកកំណើតអស់ហើយ នៅផ្ទះកើតហេតុ មានតែ២នាក់ ប្តីប្រពន្ធមានស្រុកកំណើត ឃុំលេខ៣ ស្រុកស្វាយរៀង ខេត្តស្វាយរៀង។

បើយោងតាមសម្តីស្ត្រីជាប្រពន្ធ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ ក្រោយហូបបាយពេលព្រឹករួចជនរងគ្រោះឡើងសម្រាន្តលើអង្រឹង ហើយដោតឌុយសាកថ្មទូរស័ព្ទ ក៏ប៉ុន្តែហ្វ្រីភ្លើងពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដោយគ្មានគម្រប ក៏ស្រាប់តែនៅពេលលើកឌុយកាន់ដោតភ្លាត់ស្នៀតធ្លាក់លើទ្រូងទើបបណ្តាលឱ្យឆក់ស្លាប់ភ្លាមៗនៅកន្លែងតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅសាកសួរនិងពិនិត្យមើលជាក់ស្តែង រួចធ្វើការទំនាក់ទំនងទៅគ្រូពេទ្យឱ្យមកយកសំណាកធ្វើតេស្ត ជាលទ្ធផលអវិជ្ជមានកូវីដ១៩ ទើបសមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់ហើយ ក៏ប្រគល់សពជូនក្រុមគ្រួសារយកចាត់ចែងដឹកសពយកទៅធ្វើបុណ្យនៅឯស្រុកកំណើតខេត្តស្វាយរៀង៕ ដោយ/ ឆៃហួត និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner