រថយន្តមួយគ្រឿងបុកជាមួយនឹងម៉ូតូកង់បីពេញទំហឹង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក Ford បុកគ្នាពេញទំហឹងជាមួយនឹងម៉ូតូកង់បីកែឆ្នៃប្រភេទដឹកទំនិញមួយគ្រឿង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្តាលឱ្យមាននរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃត្រង់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវR8 ក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមាននារីម្នាក់ បើកបររថយន្តស៊េរីទំនើបម៉ាក Ford ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AR-6356 ធ្វើដំណើរតាមបណ្តោយផ្លូវR8 ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ជ្រុលបុកគ្នាពេញទំហឹងជាមួយម៉ូតូកង់បីកែឆ្នៃប្រភេទដឹកទំនិញ ពណ៌ខៀវ គ្មានពាក់ស្លាកលេខ បេីកបរដោយយុវជនវ័យក្មេងម្នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នាពីជេីងទៅត្បូង បណ្តាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯម៉ូតូកង់បីកែឆ្នៃរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។ តែសំណាងល្អ មិនបណ្តាលឱ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការវាស់វែង និងនាំយករថយន្ត និងម៉ូតូកង់បីកែឆ្នៃយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត និងប៊ុធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner