កម្លាំងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះ បង្រ្កាបឃ្លាំងស្តុក និងនាំចូលទំនិញ និងសារធាតុគីមីពីប្រទេសចិនខុស ច្បាប់

ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានយកចិត្តទុក្ខដាក់ឱ្យមន្ត្រីជំនាញ ធ្វើការស្រាវជ្រាវរកបទល្មើស និងទំនិញដែលគ្មានច្បាប់អនុញាតិ ដែលធ្វើឱ្យប៉ះពាល់ដល់សុខមាលភាពប្រជាពលរដ្ឋ ដោយក្នុងនោះមិនបានយកទៅចុះបញ្ជីពិនិត្យគុណភាព វិភាគគុណភាព គ្រឿងសំអាងដែលមានសារធាតុគីមី គ្រឿងសំអាងមួយចំនួនដែលមិនសុំការអនុញាតិពីក្រសួងសុខភិបាល និងមិនបានចុះបញ្ជីការពីក្រសួងសុខាភិបាល, កម្លាំងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានប្រតិបត្តិការក្រុមទី១៤ នៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ បានចុះធ្វើការត្រួតពិនិត្យ និងបង្រ្កាប ឃ្លាំងស្តុក និងចែកចាយផលិតផលទំនិញចិន ហើយបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីនៅភ្នំពេញ មានជនជាតិចិន៣រូប កំពុងនៅដំណាក់កាលព្រះរាជអាជ្ញាស៊ើបសួរ ហើយនៅបន្តនីតិវិធីទៅជម្រះនៅតុលាការបន្តទៀតនៅខែក្រោយ ។

លោកឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា បានឱ្យដឹងថា ជនជាតិចិនទាំង ៣នាក់ មានឈ្មោះ Yang Bo ជនជាតិចិន គាត់ជាទទួលការខុសត្រូវឃ្លាំងស្តុក និងចែកចាយផលិតផលនាំចូលរបស់ក្រុមហ៊ុន ញូសែល(ខេមបូឌា) ពិតប្រាកដមែន ។ ឈ្មោះMao Zuxiong គាត់ជាបុគ្គលផ្នែករកសេវាដឹកជញ្ជូនដែលអតថិជនតម្រូវការ ពិតប្រាកដមែន។ ឈ្មោះ Yang Yanli គាត់ជាបុគ្គលផ្នែករកសេវាដឹកជញ្ជូនដែលអតថិជនតម្រូវការ ពិតប្រាកដមែន។

លោកប្រធានប្រតិបត្តិការ បានឱ្យដឹងទៀតថា ដោយមានការសម្របសម្រួលអនុវត្តនីតិវិធីពីព្រះរាជអាជ្ញារង លោក ឆាយ ហុង និងមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ ច្រកចេញចូលតែ១ខណ្ឌសែនសុខ និងអាជ្ញាធរដែនដី ក្រោយពីចុះត្រួតពិនិត្យ និងឆែកឆេរ សមត្ថកិច្ច គ.ប.ផ.ក បានរកឃើញទៅទីតាំងឃ្លាំងគ្មានលេខ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពុំមានច្បាប់អាជីវកម្ម មិនបានចុះបញ្ជីត្រួតពិនិត្យគុណភាព ច.ប.ផ និងមិនបានចុះបញ្ជិការនៅក្រសួងសុខភិបាល និងនាំចូលសារធាតុគីមីគ្មានប្រភពច្បាស់លាស់ក្លែងក្លាយ ដែលករណីនេះ មានថៅកែឈ្មោះ Yang Duan ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន សញ្ជាតិចិន បច្ចុប្បន្នស្នាក់នៅប្រទេសចិន ។

លោកឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា បានបន្តថា ករណីបង្ក្រាបនេះ ធ្វើឡើងដោយទី១- ខុសទៅនឹង ច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងសម្អាង បទបញ្ញត្តិមាត្រា៣ និងទោសបញ្ញត្តិមាត្រា១០ក្នុងច្បាប់គ្រប់គ្រងឱសថ, ទី២-ខុសទៅនឹង ច្បាប់ស្តង់ដារកម្ពុជា រាល់ផលិតផលនាំចូល និងចែកចាយ ឬផ្សព្វផ្សាយ តាមមាត្រា១៦ និងបញ្ញត្តិមាត្រា៥៩ និងទី៣-ការនាំចូលសារធាតុគីមីសម្រាប់ផលិតជាគ្រឿងសម្អាង និងទឹកជែលជ័របិទក្រចក គ្មានប្រភពច្បាស់លាស់ក្លែងក្លាយ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner