ក្រុមគ្រួសារ ស.ស.យ.ក ស្រុកមោងឫស្សី នាំយកអំណោយ ឯកឧត្តម ស សុខា និងឯកឧត្តម ស រដ្ឋា និងលោកជំទាវ ជូនដល់គ្រួសារជួបការលំបាក ចំនួន ០៤គ្រួសារ

បាត់ដំបង៖ ក្រុមគ្រួសារ ស.ស.យ.ក ស្រុកមោងឫស្សី ដឹកនាំដោយលោក តោ វីរ៉ូ និងក្រុមការងារ ថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ បាននាំយកអំណោយ ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក ទទួលបន្ទុក ៣ខេត្ត (ព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ) និងលោកជំទាវ កែ សួនសុភី, ឯកឧត្តម ស រដ្ឋា ប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង និងលោកជំទាវ ជូនដល់គ្រួសារជួបការលំបាកចំនួន ០៤ គ្រួសារ រស់នៅក្នុងភូមិព្រះធាតុ ឃុំរបស់មង្គល ០២ គ្រួសារ និងភូមិចុងសំណាយ ភូមិជ្រៃជើង ឃុំជ្រៃ ០២ គ្រួសារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ឆ្លៀតក្នុងឱកាសនោះ លោក តោ វីរ៉ូ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តមប្រធានទាំងពីរ និងបន្តអនុវត្តវិធានការ៣ ការពារ ៣ កុំ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ អំណោយដែលប្រគល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ២០ គីឡូក្រាម, ត្រីខ ១យួរ, មី ១កេស, អំបិល ១ គីឡូក្រាម, ស្ករស ១ គីឡូក្រាម, ទឹកត្រី ១ យួរ, ម៉ាស ២០ សន្លឹក និងអាកុលកន្លះលីត្រ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner