ប្រជាពលរដ្ឋចំនួន៨៧គ្រួសារ មកពីភូមិ ២ នៃស្រុកចុងកាល់​ទទួល​បានដីឡូត៍លំនៅឋាន តាមការចាប់ឆ្នោតយកលេខរៀងក្បាលដី ពីអាជ្ញាធរ

អត្ថបទដោយ៖
ជា សេឌី

ប្រជាពលរដ្ឋដែល ខ្វះខាតដីឡូត៍លំនៅដ្ឋានពិតប្រាកដ ចំនួន៨៧គ្រួសារ មកពីរភូមិចំនួន២ គឺ៖    ភូមិបាត់ថ្កៅ និងភូមិបាក់វែក ស្ថិតក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ត្រូវបានរដ្ឋបាល ស្រុក ខេត្ត រៀបចំ    ផ្តល់ដីជូនក្នុងការចាប់ឆ្នោតយកលេខរៀងក្បាលដី រៀងៗខ្លួន។ ការចាប់ឆ្នោត និងសម្របសម្រួលជាមួយប្រជាពលរដ្ឋ ក៏មានការអញ្ជើញ ចូលរួមពី ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ឯកឧត្តម វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្ត ធ្វើជាសាក្សីក្នុងពិធីនេះផងដែរ។

បើតាមការបញ្ជាក់ពីអាជ្ញារធរថា ប្រជាពលរដ្ឋដែលមកទទួលយកដីតាមរយៈការចាប់ឆ្នោតយកដីឡូត៍លំនៅឋាននេះ ពួកគាត់ពិតជាអត់ដីធ្លីពិតប្រាកដមែន ហើយក៍បានដាក់ពាក្យស្នើសុំ តាមរយៈអាជ្ញាធរ មូលដ្ឋាន ក្នុងការស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាអ្នកសម្រេចកាត់ឆ្វៀលដីសម្បទានសេដ្ឋកិច្ច ជូនពួកគាត់ ក្នុងមួយគ្រួសារទទួលបានក្បាលដី៥0ម៉ែត្រ គុណ និង១០០ម៉ែត្រ  ដែលមានទីតាំង បរិវេណទំនប់បង្ហៀរ ស្ថិតនិងក្នុងភូមិស្រះកែវថ្មី  ឃុំ ស្រុក ចុងកាល់។ 

 ឯកឧត្តម វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តបានថ្លែងថា ក្នុងនាមអាជ្ញាធរ ឃុំ ស្រុក ខេត្ត បានជួយសម្របសំរួលជាមួយបងប្អូនក្នុងការចាប់ ឆ្នោតយកក្បាលដីនៅថ្ងៃនេះ បើបងប្អូនចាប់ឆ្នោតបាន កន្លែងណាទទួលយកកន្លែងនោះ  ព្រោះអាជ្ញាធរមិនមានភាពលំអៀងនោះឡើយ។

បញ្ចប់កម្មវិធី ឯកឧត្តម អភិបាលរងខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះការរីករាលដាលនៃជំងឺកូវីដ ១៩ គឺត្រូវអនុវត្តតាមការណែនាំ និងវិធានការការពារ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឲ្យខ្ជាប់ខ្ជួន៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner