ក្រុមគ្រួសារ ស.ស.យ.ក ស្រុកមោងឫស្សី នាំយកអំណោយ ឯកឧត្តម ស សុខា និងឯកឧត្តម ស រដ្ឋា និងលោកជំទាវ ជូនដល់គ្រួសារជួបការលំបាកចំនួន ០៤គ្រួសារ

បាត់ដំបង៖ ក្រុមគ្រួសារ ស.ស.យ.ក ស្រុកមោងឫស្សី ដឹកនាំដោយលោក តោ វីរ៉ូ និងក្រុមការងារ ថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ បាននាំយកអំណោយ ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក ទទួលបន្ទុក ៣ខេត្ត (ព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ) និងលោកជំទាវ កែ សួនសុភី, ឯកឧត្តម ស រដ្ឋា ប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង និងលោកជំទាវ ជូនដល់គ្រួសារជួបការលំបាកចំនួន ០៤ គ្រួសារ រស់នៅក្នុងភូមិព្រះធាតុ ឃុំរបស់មង្គល ០២ គ្រួសារ និងភូមិចុងសំណាយ ភូមិជ្រៃជើង ឃុំជ្រៃ ០២ គ្រួសារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ឆ្លៀតក្នុងឱកាសនោះ លោក តោ វីរ៉ូ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តមប្រធានទាំងពីរ និងបន្តអនុវត្តវិធានការ៣ ការពារ ៣ កុំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

អំណោយដែលប្រគល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ២០ គីឡូក្រាម, ត្រីខ ១យួរ, មី ១កេស, អំបិល ១ គីឡូក្រាម, ស្ករស ១ គីឡូក្រាម, ទឹកត្រី ១ យួរ, ម៉ាស ២០ សន្លឹក និងអាកុលកន្លះលីត្រ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner