ម៉ូតូបើកលឿនទៅបុករថយន្តពេញទំហឹងបណ្តាលឲ្យដួលរងរបួសធ្ងន់ស្រាល៉ចំនួន៣នាក់

ភ្នំពេញ ៖ ៣នាក់ម្តាយនិងកូនរងរបួស ធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនទៅបុក រថយន្តព្រូស ពេញទំហឹងបណ្ដាលឲ្យដួល កាលពីវេលា ម៉ោង៩និង៣០នាទី យប់ថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុច មុខ ភោជនីយដ្ឋាន យូនិក សែនសុខតាមបណ្ដោយផ្លូវ១៩៨៦ ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។

អ្នករងគ្រោះទាំង៣នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេដោយជិះម៉ូតូម៉ាកស៊ូមមើលអុិច ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GN . 3669រងរបួសកូនម្នាក់ធ្ងន់និងកូនម្នាក់ទៀតរួមទាំងម្តាយរងរបួស ស្រាល។ ចំណែករថយន្តម៉ាកតូយូតា ព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ
2AP.9529បើកបរដោយបុរស ម្នាក់។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថាដំបូងឡើយគេឃើញ រថយន្តព្រូសបើកតាមបណ្ដោយផ្លូវ ១៩៨៦ទិសដៅពីកើតមកលិច ខណៈ មកដល់ចំណុចកើតហេតុខាងលើក៏បត់ឆ្វេងដៃមិនប្រយ័ត្នក៏ត្រូវបានម៉ូតូស៊ូមមើលជិះដោយនារីម្នាក់រួមទាំងកូន២នាក់ទៀតមកពីក្រោយយ៉ាងលឿនបុកចំកង់ខាងមុខខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យដួលរងរបួសធ្ងន់ស្រាលទាំង៣នាក់ភ្លាមត្រូវបានរថយន្តសារម៉ុយដឹកយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិតផងដែរ។ចំណែករថយន្តគឺបែកកង់ខាងមុខខាងឆ្វេងនិងរបូតកាងធ្លាក់មកថ្នល់។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ ខណ្ឌបានចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner