ថ្នាក់ដឹកនាំខណ្ឌឬស្សីកែវ បើកកិច្ចប្រជុំពង្រឹងការងារក្នុងមូលដ្ឋានរបស់ខ្លួន

រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ គណៈបញ្ជាឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ បានបើកកិច្ចប្រជុំក្រោមវត្តមានឯកឧត្តម ជា ពិសី អភិបាលខណ្ឌ និងមានការចូលរួមពី លោក លោកស្រី អភិបាលរងខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ អធិការរងនគរបាលខណ្ឌ មេបញ្ជាការរង អ.ហ ខណ្ឌ ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ ចៅសង្កាត់ តំណាងរដ្ឋបាលជលផល និងមន្ត្រីពាក់ព័ន្ធ។ កិច្ចប្រជុំខាងលើនេះ ផ្ដោតលើរបៀបវារៈ ដូចខាងក្រោម ៖

  • បច្ចុប្បន្នភាពការងាររុះរើផ្ទះបណ្ដែតទឹក និងបែរចិញ្ចឹមត្រី ដែលមិនរៀបរយ លើផ្ទៃទន្លេសាប។
  • ការងារពង្រឹងការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ។
  • ការងារចាក់វាក់សាំងការពារជម្ងឺកូវីដ១៩ (ដូសទី២) ជូនប្រជាពលរដ្ឋ នៅសាលាបឋមសិក្សាចម្រើនរដ្ឋ៕ដោយ -រ៉ាវុធ
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner