នគរបាលប៉ុស្ដិ៍ស្វាយប៉ាក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញ ពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្វាយប៉ាក បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ នៅ វេលាម៉ោង៨,៣០នាទី ថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២១ ត្រង់ចំណុច ផ្លូវលំ ក្រុម៩ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមាន – ឈ្មោះ ង្វៀង យ៉ាំងឡឺម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវមុខរបរមិនពិតប្រាកដ។
សំភារៈដកហូតរួមមានៈ

  • ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់។

បច្ចុប្បន្ននេះ ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍នីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner