ខេត្តស្ទឹងត្រែង ឆ្លង១នាក់ (Video Inside)
ខេត្តស្ទឹងត្រែង បានរកឃើញករណីឆ្លងថ្មីជម្ងឺកូវីដ១៩ចំនួនម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកជម្ងឺម្នាក់នោះ គឺជាពលរដ្ឋធ្វើដំណើរមកពីក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ។
គិតត្រឹមថ្ងៃទី២១មិថុនាឆ្នាំ២០២១ ខេត្តស្ទឹងត្រែងមានអ្នកឆ្លងសរុប២៥នាក់, ជាសះស្បើយ១១នាក់ និងកំពុងសម្រាក ព្យាបាល១១នាក់៕