ធនាគារអេស៊ីលីដា សាខាពោធិ៍ចិនតុង មានអ្នកឆ្លងកូវីដ១៩ (Video Inside)

អ្នកដែលដែលធ្លាប់បានទៅ ធនាគារអេស៊ីលីដាសាខាពោធិ៍ចិនតុង ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ធនាគារអេស៊ីលីដាសាខាពោធិ៍ចិនតុង មានទីតាំងស្ថិតនៅផ្លូវសហព័ន្ទរុស្សី  សង្កាត់អូរបែកក្អម, ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹង ថាមានអ្នកជំងឺកូវីដ-១៩ បានចូលទៅប្រើប្រាស់សេវានៅទីតាំងធនាគារអេស៊ីលីដាសាខាពោធិ៍ចិនតុងនេះ ហើយបានប៉ះពាល់មនុស្សជាច្រើនអ្នកផងដែរ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែងនិងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខ ភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner