ក្រសួងធនធានទឹកបង្ហាញការព្យាករណ៍អាកាសធាតុក្នុងរយៈពេល ១សប្ដាហ៏ទៅមុខ
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២២មិថុនានេះ បានឲ្យដឹងថា ក្នុងរយៈពពេល១សប្ដាហ៏ទៅមុខ ពោលគឺចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៩ មិថុនាឆ្នាំ២០២១ ប្រទេសកម្ពុជានឹងទទួលឥទ្ធិពលជ្រលងសម្ពាធទាបនៃប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងល្បឿនបង្គួរ។ ស្ថានភាពបែបនោះ នឹងធ្វើឲ្យស្ថានភាពអាកាសធាតុនៅបណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។
ទន្ទឹមនោះផ្នែកមួយចំនួននៃខេត្តភាគខាងក្រោមអាចមានភ្លៀងធ្លាក់ច្រើន។ ចំណែកបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ដោយឡែកតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។ ជាមួយគ្នានោះ ក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាពិសេសនៅតំបន់ទំនាបកណ្ដាល។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕