មនុស្ស១៣នាក់ ស្លាប់ និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ (Video Inside)
មនុស្ស ០៤នាក់បានស្លាប់ និង០៩នាក់រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២១ មិថុនានេះ។ សេចក្តីរាយការណ៍ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បានបញ្ជាក់ថា គ្រោះថ្នាក់ ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប១៣នាក់នៅថ្ងៃនេះ គឺកើតឡើងដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ០៩លើក។