ចាប់ជនសង្ស័យគ្រឿងញៀន៣២នាក់ (Video Inside)
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣២នាក់ នៅក្នុងការបង្រ្កាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី ២១ មិថុនា ។ ក្នុងចំណោមជនសង្ស័យដែលបានឃាត់ខ្លួនទាំង៣២នាក់មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន១១ នាក់ និង អ្នកប្រើប្រាស់២១នាក់ ។
វត្ថុតាំងដែលបានចាប់សរុបក្នុងថ្ងៃទី២១មិថុនានេះ រួមមានមេតំហ្វេតាមីន ICE ទម្ងន់ជាង៩ក្រាម និង៤កញ្ចប់តូច ។ ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះរួមមានមន្ទីប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តពោធិ៍សាត់ ខេត្តបាត់តំបង ខេត្តប៉ៃលិន និងខេត្តរតនគិរី៕