SOKI BAG & ACCESSORIES (CAMBODIA) បណ្តាក់ទុន៥លានដុល្លារ (Video Inside)
ក្រុមហ៊ុនមួយដែលមានទុនវិនិយោគសរុបចំនួន៥លានដុល្លាអាមេរិក គ្រោងនឹងបង្កើតរោងចក្រផលិតកាបូប និងថង់យួរគ្រប់ប្រភេទ នៅខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបានចំនួន១ពាន់៣៨៣នាក់។
យោងតាមគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងរោងចក្រថ្មីដែលទើបបានអនុម័តការបណ្តាក់ទុន នៅថ្ងៃនេះ គឺជារោងចក្រឈ្មោះ SOKI BAG & ACCESSORIES (CAMBODIA) CO., LTD ដែល មានទីតាំង នៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
គិតចាប់ពីដើមខែមិថុនាដល់ ថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតបណ្តាក់ទុន មានចំនួន៨ក្រុមហ៊ុន ជាមួយទឹកប្រាក់វិនិ យោគសរុប១១៦លាន ដុល្លារអាមេរិក និងអាចជួយ បង្កើតការងារ ជួន ប្រជាពលរដ្ឋ បាន៦ពាន់៥៤៣កន្លែង។