ខ្យល់កន្ត្រាក់បំផ្លាញផ្ទះ៥ខ្នង នៅកំពង់ឆ្នាំង (Video Inside)
ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នងនៅខេត្តកំពង់ឆ្នាំង។ សេចក្តីរាយការណ៍បញ្ជាក់ថា ហេតុការណ៍នោះគ្រោះធម្មជាតិនោះ បានកើតឡើងកាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ ឃុំខុនរ៉ង ស្រុកបរិបូណ៌។
ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមាន មនុស្សណាម្នាក់បានរងគ្រោះថ្នាក់ឡើយ។ ក្រសួងធនធានទឹកនិងឧតុនិយម បាន ដាស់តឿនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់បន្តថែមទៀតក្នុង សប្តាហ៍នេះ។