មនុស្ស៤នាក់ បានស្លាប់ នៅព្រៃវែង សង្ស័យពុលស្រាស (Video Inside)

បុរស៤នាក់បានស្លាប់ក្នុងករណីសង្ស័យពុលស្រាសនៅក្នុងខេត្តព្រៃវែង។ ករណីពុលស្រាសដែលមានមនុស្សស្លាប់ ត្រូវគេរាយការណ៍ជាបន្តបន្ទាប់ដែលមុននេះបានកើតនៅក្នុងខេត្តកណ្តាល, ក្រោយមកនៅខេត្តកំពត និងចុងក្រោយនេះ បានកើតនៅក្នុងខេត្តព្រៃវែង។

សេចក្តីរាយការណ៍ពីអាជ្ញាធរបានបញ្ជាក់ថាហេតុការណ៍សង្ស័យ ពុលស្រាស នេះ បានកើតឡើងកាលពីថ្ងៃទី១៩មិថុនា ស្ថិតក្នុងភូមិយោត, ឃុំមេសរប្រច័ណ្ឌ នៃស្រុកពារាំង ដោយអ្នកបាត់បង់ជីវិតទាំង៤ បានស្លាប់ក្រោយការទទួលស្រាស។

អភិបាលស្រុកពារាំង លោក ហ៊ី ធួក ត្រូវ បានគេដកស្រង់សម្តីដែលបញ្ជាក់ថា អ្នកបាត់បង់ជីវិតទាំង៤រួមមាន ឈ្មោះ ឆួន ពៅ អាយុ៥៣ឆ្នាំ , ឈ្មោះ សឺន ផន អាយុ៣១ឆ្នាំ , ឈ្មោះ ចយ អាយុ៤៥ឆ្នាំ និង ឈ្មោះ ហ៊ាន ណេន អាយុ៤៧ឆ្នាំ។ អភិបាលស្រុកពារាំង បានបញ្ជាក់ទៀតថា ក្នុងចំណោមជនរងគ្រោះទាំង៤នាក់ គឺមានជនរង គ្រោះម្នាក់បានស្លាប់ ពេលបញ្ជូនមក ដល់មន្ទីរពេទ្យ, ចំណែកជនរងគ្រោះ៣នាក់ផ្សេងទៀត បានស្លាប់ នៅនឹងផ្ទះ របស់ពួកគាត់ ។

មិនមានសេចក្តីរាយការណ៍បញ្ជាក់ច្បាស់ថា តើស្រាដែលបង្កគ្រោះថ្នាក់ដល់ជីវិតនោះ បានទិញមកពីកន្លែងណា, អ្នកណាជា អ្នកលក់និងជាអ្នកបិតឡើយ។ មន្ត្រីអាជ្ញាធរគ្រាន់តែបញ្ជាក់ថាអ្នកទាំង៤បានស្លាប់ក្រោយការទទួលទានស្រា ស និងស្រាសនោះ ត្រូវបានគេបញ្ជូនយកទៅស្រាវជ្រាវនៅមន្ទីរពិសោធន៍ហើយ។

ករណីពុលស្រាសថ្មីៗកន្លងមក នេះត្រូវគេរាយការណ៍បានធ្វើឲ្យមនុស្សស្លាប់៨នាក់នៅខេត្តកំពត, និងមានមនុស្សស្លាប់១២នាក់នៅក្នុងខេត្តកណ្តាល។ ការស្រាវជ្រាវលើជាតិស្រាដែលធ្វើឲ្យមនុស្សស្លាប់កន្លងមកនៅក្នុងខេត្តកណ្តាលនិងខេត្តកំពត បានបង្ហាញថា ស្រាដែលបិតគ្មានបច្ចេកទេសត្រឹមត្រូវនោះ មានលាយជាតិ មេតាណុលខ្ពស់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner