ចាប់ជនសង្ស័យ៤នាក់ បន្លំជានគរបាលគ្រឿងញៀន (Video Inside)

បុរស៤នាក់ ដែលក្លែងបន្លំធ្វើជាមន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងបានដើរជំរិតយកប្រាក់ពី ប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចចាប់ខ្លួន ។

យោងតាមអាជ្ញាធរ ជនសង្ស័យទាំង៤នាក់រួមមានឈ្មោះ កេត វីរីយ៉ា អាយុ ៣៥ឆ្នាំ, ឈ្មោះ សយ តុលា អាយុ ៣២ឆ្នាំ ខ្មែរ, ឈ្មោះ ផាន់ វីរ:ភក្តី អាយុ ៣១ឆ្នាំ និង ឈ្មោះ សល់ ភារ: អាយុ ៣១ឆ្នាំ។ សមត្ថកិច្ចបានរឹបអូសជាវត្ថុតាង រួមមាន រថយន្ត១គ្រឿង, ម៉ូតូ២គ្រឿង, អាវុធខ្លីជ័រ១ដើម, វិទ្យុ ទាក់ទង១គ្រឿង, ឯកសណ្ឋាននគរបាល២កំប្លេ និងអាវ១, មួកនគរបាល១, ខ្សែក្រវ៉ាត់នគរបាល១, អាវក្រោះ១ មានផ្លាកសញ្ញាគ្រឿងញៀន, អាវកាក់១មានផ្លាកសញ្ញាគ្រឿងញៀន, កាបូបដៃមានសញ្ញានគរបាលគ្រឿង ញៀន១, កាតនគរបាលក្លែងក្លាយចំនួន៣សន្លឹក, កាតសារព័ត៌មានកំពង់សោមប៉ុស្តិ៍១សន្លឹក និងសម្ភារៈជា ច្រើនទៀត។

ជនសង្ស័យបានសារភាពថា គេបានធ្វើសកម្មភាពជំរិតប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញបានជាច្រើនលើករួចមកហើយ។

https://youtu.be/YAYM4ufczQQ
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner