ថ្នាំញៀនជាងមួយគីឡូ និងជនសង្ស័យ៤នាក់ ចាប់ខ្លួន នៅបន្ទាយមានជ័យ (Video Inside)

ថ្នាំញៀនជាង១គីឡូក្រាម និងជនសង្ស័យ៤នាក់ត្រូវសមត្ថកិច្ចបានបង្ក្រាបនៅខេត្តបន្ទាយមានជ័យដែលជា ខេត្តមានការកក្រើកខ្លាំងជុំវិញករណីចរាចរណ៍គ្រឿងញៀន។ កាលពីសប្តាហ៍កន្លងមកគ្រឿងញៀនជិត៤០គីឡូ និងជនសង្ស័យ១២នាក់ត្រូវបានចាប់ខ្លួននៅក្នុងខេត្តបន្ទាយមានជ័យដែលរួមមានទាំងជនជាតិថៃផងដែរ។

សេចក្តីរាយការណ៍ពីខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ការចាប់គ្រឿងញៀនជាងមួយគីឡូក្រាមនិងជនសង្ស័យប្រុស ស្រី៤នាក់អាយុរវាងពី៣១ដល់៤៩ឆ្នាំ បានធ្វើចំណុចផ្ទះសំណាក់ប៉ោយប៉ែតផាស នៃភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នៅវេលាម៉ោង៨និង២១នាទីយប់ថ្ងៃទី១៧មិថុនាឆ្នាំ២០២១ ។ ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ តាមនីតិវិធី ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner