អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៩លាន៥៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨៨ម៉ឺននាក់ និងជាសះស្បើយ១៦៤លាន១៦ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៩លាន៥៣ម៉ឺន៤ពាន់៧៥០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៨៨ម៉ឺន៨ពាន់៣៥៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៤លាន១៦ម៉ឺន២ពាន់៤៨៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៤១ម៉ឺន៩ពាន់៨៣៨នាក់ ស្លាប់ចំនួន៦១ម៉ឺន៧ពាន់៤៦៣នាក់ និងជាសះស្បើយចំនួន២៨លាន៧៦ម៉ឺន៧ពាន់៥០៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន៩៧ម៉ឺន៣ពាន់៤៥៧នាក់ ស្លាប់៣៨ម៉ឺន៩ពាន់២៦៨នាក់ និងជាសះស្បើយ២៨លាន៩១ម៉ឺន៣ពាន់១៩១នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន៩៦ម៉ឺន៩ពាន់៨០៦នាក់ ស្លាប់ចំនួន៥០ម៉ឺន២ពាន់៨១៧នាក់ និងជាសះស្បើយ១៦លាន២២ម៉ឺន២៣៨នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner