សូត្រ ប៊ុនធី អះអាងថា អាជីពប្រដាល់ជួយឲ្យខ្លួន និងគ្រួសារងើបផុត ពីជីវិតក្រលំបាក

អត្ថបទដោយ៖
សារ៉ាន ទីងី

អ្នកប្រដាល់គុនខ្មែរ សូត្រ ប៊ុនធី ដែលអ្នកគាំទ្រដាក់រហ័សនាមឲ្យថា លោក មេទ័ព បានរៀបរាប់ថា មុនខ្លួនចូលប្រឡុកក្នុងអាជីពប្រដាល់គុនខ្មែរស្ថិតនៅក្នុងវ័យកុមារភាពនៅឡើយនោះ ក្រុមគ្រួសារមានជីវភាពលំបាកខ្លាំងណាស់រហូតដល់គេទៅពឹងផ្អែកជាមួយព្រះសង្ឈធ្វើជាកូនសិស្សដើរបិនបាទ និងពេលខ្លះមើលគោស៊ីឈ្នួលគេថែមទៀត ដើម្បីទទួលបានប្រាក់កម្រៃខ្លះៗយកមកឲ្យឱពុកម្តាយជួយសម្រាលជីវភាព។


សូត្រ ប៊ុនធី អះអាងទៀតថា ជីវិតក្រលំបាកក្នុងវ័យកុមារពិតជាធ្វើឲ្យខ្លួនចង់ចាំមិនភ្លេចឡើយ ព្រោះក្រុមគ្រួសារពេលខ្លះពុំមានបាយហូបគ្រប់គ្រាន់រកបានព្រឹកខ្លះល្ងាច។
សូត្រ ប៊ុនធី បញ្ជាក់ថា អ្វីដែលជួយឲ្យខ្លួននិងក្រុមគ្រួសារមានជីវភាពល្អប្រសើរ និងមានការហូបចុកគ្រប់គ្រាន់ដល់បច្ចុប្បន្ននេះ គឺ ដោយសារតែអាជីពប្រដាល់តែមួយគត់ ព្រោះរូបគេ និងប្អូនៗអាចរកប្រាក់ចំណូលពីការឡើងសង្វៀនប្រដាល់មិនក្រោមពី៧០០ដុល្លារឡើយក្នុងម្នាក់ៗ ហើយ ចំណូលទទួលបានទាំងអស់នេះ ត្រូវយកជួយផ្គត់ផ្តង់គ្រួសារ។

សូមបញ្ជាក់ថា អ្នកប្រដាល់គុនខ្មែរ សូត្រ ប៊ុនធី លំដាប់ជួមុខប្រភេទទម្ងន់៦៣គីឡូក្រាមកន្លះ និង ក្នុងមួយប្រកួតគេទទួលបានតម្លៃខ្លួនឡើងសង្វៀនចាប់ពី៣៥០ដុល្លារឡើងទៅ ហើយ ក្នុងមួយខែគេឃើញវត្តមានឡើងសង្វៀនរបស់គេយ៉ាងតិច៣ដង៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner