ហាង ម៉ាស្ទ័រស៊ូគីស៊ុប សាខាស្ថិតនៅក្នុងផ្សារទំនើប អ៊ីអន២ មានអ្នកឆ្លងកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

អ្នកដែលធ្លាប់បានទៅ ហាង ម៉ាស្ទ័រស៊ូគីស៊ុប សាខាស្ថិតនៅក្នុងផ្សារទំនើប អ៊ីអន២ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ហាង ម៉ាស្ទ័រស៊ូគីស៊ុបសាខាស្ថិតនៅក្នុងផ្សារទំនើប អ៊ីអន២ មានទីតាំងស្ថិតនៅក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២២មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ រួមជាមួយគ្រួសារសរុបមាន ៤ នាក់ បានចូលទៅហូបស៊ុប នៅហាង ម៉ាស្ទ័រស៊ូគីស៊ុប សាខា ផ្សារទំនើប អ៊ីអន២កាលពីថ្ងៃទី ១៣ មិថុនា។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner