បញ្ហាបរិស្ថាន និងធនធានធម្មជាតិ គឺជាលេសដ៏ពេញនិយម ដែលត្រូវបានគេប្រើប្រាស់ដើម្បីញុះញង់ប្រជាពលរដ្ឋឱ្យប្រឆាំង និងផ្តួលរម្លំរាជរដ្ឋាភិបាល ក្រៅពីបញ្ហាព្រំដែន ដីធ្លី និងជនអន្តោប្រវេសន៍ខុសច្បាប់

អត្ថបទដោយ៖
AMS OneMinute

នៅពីក្រោយវាំងនននៃរូបភាពស្រឡាញ់បរិស្ថាន គឺផែនការក្បត់ជាតិ បំផ្លាញដំណើរការអភិវឌ្ឍន៍ និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្ររបស់ម្ចាស់ជំនួយខ្លួនលើភូមិសាស្ត្រនយោបាយនៅក្នុងតំបន់។

អ្នកនយោបាយប្រឆាំងនៅកម្ពុជា និងចៅហ្វាយនាយច្រមុះស្រួចពួកគេ បានប្រើប្រាស់បញ្ហាខាងលើនេះដុតកំហឹងពលរដ្ឋរហូតដល់ទាញកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមនៅទសវត្សរ៍ឆ្នាំ១៩៧០ អំពើប្រល័យពូជសាសន៍ និងការអូសបន្លាយសង្គ្រាមស៊ីវិលរហូតដល់ចុងឆ្នាំ១៩៩៨។

កម្ពុជាមានសិទ្ធិស្របច្បាប់ដើម្បីការពារសន្តិភាព ស្ថិរភាព និងសេចក្តីសុខរបស់ប្រជាជន ដោយអនុវត្តច្បាប់ប្រឆាំងក្រុមជនបំផ្លាញជាតិ និងបន្តបកអាក្រាតកលល្បិចទុច្ចរិតរបស់ក្រុមជនក្បត់ដើម្បីពលរដ្ឋខ្មែរបានដឹង។

ប្រជាជនខ្មែរគួរបែងចែកឱ្យដាច់ពីគ្នា រវាងការស្រឡាញ់បរិស្ថានពិត និងការយកបរិស្ថាន និងធនធានធម្មជាតិ ដើម្បីធ្វើជាលេសបម្រើនយោបាយទុច្ចរិតរបស់ប្រទេសមហាអំណាច និងក្រុមជនបំផ្លាញជាតិ។

ប្រភព៖ @Politico360KH

ads banner